សួនសូកូឡានេះមានទីតាំងនៅផ្លូវខាងក្រោយវិទ្យាល័យអង្គរ​ ឬមានចម្ងាយប្រមាណជា ១.៥ គីឡូម៉ែត្រពី Pub Street តែប៉ុណ្ណោះ។ កន្លែងនេះមានទីតាំងធំទូលាយ​ ក្នុងការមកលម្ហែអារម្មណ៍​ ធ្វើការ អានសៀវភៅ ឬជួបជុំមិត្តភក្តិ​។ ពិសេសជាងនេះទៅទៀត លោកអ្នកក៏អាចយកសត្វចិញ្ចឹមចូល ដើម្បីដើរលេងក្នុងបរិវេណសួនសូកូឡានេះបានផងដែរ។

មួយវិញទៀតបរិយាកាសនៅទីនេះ​សម្បូរទៅដោយរុក្ខជាតិពណ៌បៃតង មានប្លង់ថតរូបថ្មីៗ​ អមជាមួយនឹងសួនច្បារដ៏ស្រស់ស្អាត គួបផ្សំនឹងរសជាតិកាហ្វេដ៏ឆ្ងុយឆ្ងាញ់ ដែលធ្វើអោយយើងមកម្ដងហើយ ចង់មកម្ដងទៀត។
_____________________________
#Cambodian_Backpacker
#BeautifulDestinations
#Amazing_Cambodia
#SiemReapVibes

Comments are closed.